Pages

Tuesday, November 17, 2015

តើ​ iPhone​ 7 ​មាន​ទំហំ​ប៉ុណ្ណា?​

តើ​ iPhone​ 7 ​មាន​ទំហំ​ប៉ុណ្ណា?​
កាល​បរិច្ឆេទ​ចេញ​ផ្សាយ​៖​  ថ្ងៃទី០៦ ខែវិច្ជិកា ឆ្នាំ២០១៥  08:33:11 PM   បាន​ដាក់​ស្នើ​ដោយ​ ៖​ សេង រតនា | Comments
ក្រុមហ៊ុន​ Apple​ បញ្ជាក់​ថា​ នឹង​មិន​ធ្វើ​ឲ្យ​អតិថិ​ជន​របស់​ខ្លួន​ព្រួយ​បារម្ភ​ឡើយ​ ដោយ​ផ្ដល់​ឲ្យ​នូវ​ជម្រើ​ស​ចំនួន​ ៣​ ផ្សេៗ​គ្នា​គឺ​ iPhone 7,​ iPhone 7 Plus​ និង​ iPhone 7 mini​ ដែល​តូច​ជាង​គេ ។​

អតិថិ​ជន​ជា​ច្រើន​ត្អូញ​ត្អែរ​ចំពោះ​កញ្ចក់​ iPhone​ ជំនាន់​ឆ្នាំ​២០១៤  ដែល​ទំហំ​ ៤.៧​ អ៊ីង​ និង​ ៥.៥​ អ៊ីង​ របស់​វា​ព្រោះ​វាពិបាក​ក្នុង​ការ​​ប្រើ​​ដៃ​ម្ខាង​ និង​ពិបាក​ដាក់​ក្នុង​ហោប៉ៅ ។​ 

អ្នក​វិភាគ​គោល​ដៅ​ក្រុមហ៊ុន​ លោក​ Ming-Chi Kuo​ អះអាង​ថា​ ក្រុមហ៊ុន​ Apple​ នឹង​ចេញ​ស៊ីរី​ iPhone​មាន​អ៊ីក្រង់​ទំហំ​៤​អ៊ីង​នៅ​ឆ្នាំ​២០១៦ ។​ លោក  Kuo​ បញ្ជាក់​ថា​ ដោយ​សារ​មាន​តម្រូវការ​ iPhone​អ៊ីក្រង់​៤​អ៊ីង​ ដូច្នេះ​ក្រុមហ៊ុន​ Apple​ នឹង​កែ​តម្រូវ​ផលិត​ផល​របស់​ខ្លួន ។​


ឆ្នាំ​២០១៣​ ក្រុម​ហ៊ុន​ Appl​eបាន​លក់​ iPhone 5S​ក្នុង​បរិមាណ​ច្រើន​បំផុត​ ប៉ុន្តែ​នៅ​ពេល​ដែល​ផលិត​ផល​ថ្មី​ចេញ​នៅ​ឆ្នាំ​ក្រោយ​ ក្រុម​ហ៊ុន​នឹង​បញ្ចុះ​តម្លៃ​ iPhone 5​ និង​ iPhone 5S​ ដូច្នេះ​ ក្រុម​ហ៊ុន​នឹង​លក់​ iPhone 6 និង​ iPhone 6S​ នៅ​លើ​ទីផ្សារ​រួម​ជា​មួយ​នឹង​ iPhone 7​នៅ​ឆ្នាំក្រោយ ។ ​លោក​ Kuo​បន្ថែម​ថា​ ក្រុម​ហ៊ុន​ អាច​បញ្ចេញ​ផលិត​ផល​រវាង​ ២០​ លាន​ ទៅ​ ៣០​លាន​គ្រឿង​រហូត​ដល់​ចុង​ឆ្នាំ​ ២០១៦ ។​



សិស្ស​ពូកែ​និទ្ទេស​A​ ​លំដាប់​លេខ​៣ ​ទូទាំង​ប្រទេស ​ចែក​រំលែក​​គន្លឹះ​ជោគជ័យ​ក្នុង​ការ​សិក្សា​

សិស្ស​ពូកែ​និទ្ទេស​A​ ​លំដាប់​លេខ​៣ ​ទូទាំង​ប្រទេស ​ចែក​រំលែក​​គន្លឹះ​ជោគជ័យ​ក្នុង​ការ​សិក្សា​
កាល​បរិច្ឆេទ​ចេញ​ផ្សាយ​៖​  ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥  04:26:29 PM   បាន​ដាក់​ស្នើ​ដោយ​ ៖​ ចេង ចំរើន 
​រាជធានី​ភ្នំពេញ​៖ ប្អូន​ប្រុស ម៉ឹង វាសនា ​ជា​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ មក​ពី​វិទ្យាល័យ​ទួល​ទំពូង​ សម័យ​ប្រឡង​ថ្ងៃ​ទី​២៤ ​ខែ​សីហា ឆ្នាំ​២០១៥ ​កន្លង​ទៅ​នេះ ​និង​ជា​បេក្ខជន​មួយ​រូប​ទទួល​បាន​និទ្ទេស A ​លំដាប់​លេខ​៣ ​ទូទាំង​ប្រទេស ​ក្នុង​កម្រិត​ពិន្ទុ ​៩៩.៩៩៨ ​ក្នុង​ចំណោម​បេក្ខជន​ជាប់​និទ្ទេស A ទាំង​១០៨​នាក់​។ 

​ប្អូន​ប្រុស ម៉ឹង វាសនា មាន​ដើម​កំណើត និង​ធំ​ដឹង​ក្ដី​នៅ​ទី​ក្រុង​ភ្នំពេញ ក្នុង​គ្រួសារ​ដែល​មាន​កម្រិត​ជីវភាព​មធ្យម ​ដោយ​មាន​លោក​ឪពុក​ជា​មន្ត្រីរាជការ ​និង​អ្នក​ម្ដាយ​ជា​អាជីវករ​។ 

​ការ​រស់​នៅ​ក្នុង​កម្រិត​ជីវភាព​សមរម្យ អាច​អនុញ្ញាត​ឲ្យ​វាសនា​ទទួល​បាន​នូវ​ការ​សិក្សា​ពេញ​បរិបូរណ៍ ដែល​ទាំង​នេះ​ធ្វើ​ឲ្យ​ប្អូន​មាន​ការ​ដឹង​គុណ​យ៉ាង​ធំធេង​ដល់​អាណាព្យាបាល​ទាំង​ពីរ​។ ក្រៅ​ពី​ការ​សិក្សា​ចំណេះដឹង​ទូទៅ​ ប្អូន​វាសនា​ក៏​ធ្លាប់​បាន​សិក្សា​ភាសា​អង់គ្លេស បារាំង និង​កុំព្យូទ័រ​បាន​បន្តិច​បន្តួច ព្រោះ​យល់​ថា​ជំនាញ​ទាំង​នេះ​សំខាន់​និង​ចាំ​បាច់​នា​ពេល​ខាង​មុខ​។

​យោង​តាម​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដ៏​តឹងតែង​កន្លង​ទៅ​ថ្មី​ៗ​នេះ យើង​អាច​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្អូន​ៗ​បេក្ខជន​ទាំង​ឡាយ ហើយ​វាសនា​ក៏​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​នោះ​ផង​ដែរ​។ ប្អូន​វាសនា បាន​លើក​ឡើង​ថា​៖  ទោះបី​ជា​បេក្ខជន​ទាំង​អស់​មាន​អត្តសញ្ញាណ​ខុស​គ្នា ចិត្ត​គំនិត និង​ការ​រស់​នៅ​ផ្សេង​ៗ​គ្នា ​ក៏​ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​មាន​ដូច​គ្នា​គឺ​ការ​ខិតខំ​ប្រឹង​ប្រែង 

​ប្អូន​បាន​បញ្ជាក់​បន្ថែម​ថា​៖  ​ការ​ខិតខំ​ប្រឹង​ប្រែង គឺ​សំខាន់​ណាស់​សម្រាប់​យើង​ទាំង​អស់​គ្នា ​ព្រោះ​រាល់​ទង្វើ​ទាំង​ឡាយ​កើត​ចេញ​ពី​ចិត្ត​គំនិត ប៉ុន្តែ​ទំហំ​នៃ​ភាព​ជោគជ័យ​វិញ​នោះ ​វា​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ តស៊ូ និង​មិន​បោះបង់​ពេល​ជួប​ឧបសគ្គ​។ 

​តាម​រយៈ​ភាព​ជោគជ័យ​គួរ​ឲ្យ​កត់​សំគាល់​លើ​ការ​សិក្សា​កន្លង​មក ប្អូន​វាសនា​មាន​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ចែករំលែក​ជា​មួយ​ប្អូន​ៗ សិស្ស និស្សិត​ដែល​កំពុង​សិក្សា និង​ត្រូវ​ប្រឡង​នៅ​ឆ្នាំ​ក្រោយ​ដូច​ត​ទៅ​៖

(១)​ ត្រូវ​ខិតខំ​ស្វែង​យល់​ពី​ខ្លួន ​និង​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់​ខ្លួន បន្ទាប់​មក​ខិតខំ​ពង្រឹង​បន្ថែម​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន ក៏​ដូច​ជា​ខិតខំ​បន្ថែម​ទៀត​ទៅ​លើ​ចំណុច​ខ្លាំង​របស់​យើង​ដើម្បី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

(២) ​ចេះ​បែងចែក​ពេល​វេលា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ម៉ោង​សិក្សា​មាន​សម្រាប់​គ្រប់​មុខ​វិជ្ជា ទាំង​អស់​។​ ក្រៅ​ពី​នេះ យើង​ក៏​ត្រូវ​មាន​ពេលវេលា​ខ្លះ​ ដើម្បី​សម្រាក ​ដើរ​កំសាន្ត​ ដើម្បី​លំហែ កាយ​ឲ្យ​រួច​ពី​ស្រេ្តស ​និង​ភាព​តានតឹង​ផ្សេង​ៗ​។

(៣) ពង្រីក​ការ​យល់​ដឹង​បន្ថែម​ពី បំណិន​នៃ​ការ​សិក្សា​រួម​មាន ការ​រៀបចំ​កិច្ចការ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ សរសេរ​អក្សរ​ឲ្យ​បាន​ស្អាត មាន​ឧបករណ៍​ជំនួយ​ដល់​ការ​សិក្សា​គ្រប់គ្រាន់ ការ​រំលឹក​មេរៀន​ត្រៀម​ប្រឡង និង​មាន​ការ​ប្រុងប្រយ័ត្ន​លើ​ការ​ឆ្លើយ​សំនួរ ពី​ព្រោះ​ការ​ដែល​យើង​មាន​ភាព​ហ្មត់​ចត់​លើ ការងារ​ទាំង​នេះ វា​អាច​ជួយ​ឲ្យ​យើង​អាច​បង្កើន​ពិន្ទុ​ក្នុង​ពេល​ប្រឡង​បាន​មួយ​ចំនួន​។

​លើស​ពី​នេះ​ទៅ​ទៀត ប្អូន​វាសនា​ក៏​បាន​បន្ថែម​ថា ក្រៅ​អំពី​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ហើយ ការ​ចូល​រួម​ក្នុង​កម្ម​វិធី​សិក្ខា​សាលា សកម្មភាព​និង​ការងារ​សង្គម​បន្តិច​បន្តួច​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ ក្នុង​ការ​បម្រើ​ឲ្យ​ការ​រៀន​សូត្រ​របស់​យើង ព្រោះ​វា​ជួយ​ឲ្យ​យើង​មើល​ឃើញ​បាន​ឆ្ងាយ និង​យល់​បាន​ទូលំទូលាយ​ពី​បរិបទ​សង្គម និង​ការ​អនុវត្តន៍​ផ្សេង​ៗ​ក្នុង​សង្គម​ជាក់​ស្ដែង​ផង​ដែរ​។

​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ប្រឡង​ដោយ​ជោគជ័យ ប្អូន​ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​មុខ​វិជ្ជា​សម្រាប់​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា​រួច​ហើយ ​ដោយ​វាសនា​មាន​បំណង​ប្រឡង​ចូល​រៀន​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល​(វេជ្ជបណ្ឌិត) ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន KQube ប្អូន​វាសនា​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំ​បាច់​នៃ​ជំនាញ ​ភាសា​អង់គ្លេស ដែល​ជា​ភាសា​សំខាន់ សម្រាប់​ទំនាក់ទំនង​ការងារ​ទាំង​ក្នុង​ស្រុក និង​ក្នុង​ឆាក​អន្តរជាតិ។ ប្អូន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​សមាហរណកម្ម​អាស៊ាន​ចូល​មក​ដល់ ភាសា​អង់គ្លេស​នេះ​ហើយ​ដែល​​ចាំ​បាច់​បំផុត ព្រោះ​ទីផ្សារ​ការងារ​នឹង​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​តំបន់​អាស៊ាន តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​រឹតតែ​តូច​ចង្អៀត​ប្រសិន បើ​យើង​គ្មាន​ជំនាញ​ភាសា​អង់គ្លេស​ច្បាស់​លាស់ ហើយ​វា​អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ 

​សព្វ​ថ្ងៃ​វាសនា​កំពុង​សិក្សា​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន (CAM-ASEAN) ហើយ​ក៏​ជា​បេក្ខជន​ត្រៀម​ប្រកួត​និយាយ​ភាសា​អង់គ្លេស​ជា​សាធារណៈ (SpringBoard English Speaking Championship 2016) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ដើម ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ផង​ដែរ​។ 


​ទាំង​ការ​ប្រឹងប្រែង​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ និង​ការ​ពង្រឹង​បន្ថែម​នូវ​ជំនាញ​ភាសា​អង់គ្លេស​នៅ CAM-ASEAN ធ្វើ​ឲ្យ​ប្អូន​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ រៀបចំ​ដំណើរ​ជីវិត​ឆ្ពោះ​ទៅ​រក​ភាព​ត្រចះត្រចង់​ក្នុង​អាជីព​ការងារ​នា​ពេល​អនាគត​៕
 

Sample text

Sample Text

Sample Text